ដោយសារអម្រែកនាមជាមេក្រុមធ្ងន់ពេក RM ធ្លាប់ចង់បាត់មុខឲ្យផុតពីផែនដីនេះ
មុនពេលចូលបម្រើទ័ព RM (BTS) បានត្រៀមស្នាដៃជាច្រើនទុកជូនអ្នកគាំទ្រ ក្នុងពេលលោកអវត្តមានដ៏សែនយូរពីគ្រប់គ្នា។ ក្រៅពីបទចម្រៀង ក៏មានវីដេអូចែករំលែកបទពិសោធន៍ជាច្រើនដែរ ដោយមួយក្នុងចំណោមនោះ គឺនៅពេលលោកជជែកលេងជាមួយនឹង Jimin។
ក្នុងនាមជាមេក្រុម ច្បាស់ណាស់ប្រាកដជាមានការរំពឹងទុកខ្ពស់ពីមនុស្សជាច្រើនមកលើលោក ទាំងសមត្ថភាព និងភាពវៃឆ្លាតផ្សេងៗ ក៏ដូចជាអ្វីដែលលោកនឹងផ្ដល់ឲ្យសមាជិកក្រុម។
RM បានលើកឡើងថា នាមជាមេក្រុម លោកគឺជាមនុស្សតែម្នាក់គត់ដែលត្រូវចេញមុខការពារក្រុម និយាយតំណាងក្រុមនៅគ្រប់បទសម្ភាស និងកម្មវិធីផ្សេងៗទៀត មិនថាជាភាសាកូរ៉េ ឬភាសាអង់គ្លេសទេ។