ព័ត៌មានអន្តរជាតិ

ខំស្លៀកឈុតក្រហមឲ្យលេចធ្លោ តែ Kelly Rowland បែរមកក្ដៅក្រហាយក្នុងមហោស្រព Cannes

កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ សារព័ត៌មាន Page Six បាន​ធ្វើសេចក្ដីរាយការណ៍ឲ្យដឹងថា តារាចម្រៀង Kelly Rowland បាន​បង្ហាញវត្តមាន​ក្នុងមហោស្រពភាពយន្ត Cannes Film Festival ដើម្បីចូលរួម​ការចាក់បញ្ចាំងជាផ្លូវការរឿង "Marcello Mio”។ នៅក្នុងកម្មវិធី Kelly បាន​គ្រងនូវឈុតរ៉ូបពណ៌ក្រហមឆ្អិនឆ្អៅ ជាមួយនឹង​គ្រឿងអលង្ការដ៏មាន​តម្លៃថ្លៃ លម្អខ្លួន និង​លើកសម្រស់នាង​កាន់តែស្រស់ស្អាត។ ទោះជាយ៉ាងណា គ្រប់យ៉ាង​បាន​ប្រព្រឹត្តិទៅយ៉ារលូនទៅហើយ ស្រាប់តែមាន​បញ្ហាល្អក់កករក្នុងមួយពព្រិចភ្នែកទៅវិញ ដោយនាង​បាន​ឈ្លោះគ្នាជាមួយនឹង​ក្រុមការងារអ្នកសម្របសម្រួលកម្មវិធី។

ដោយសារអម្រែកនាមជាមេក្រុមធ្ងន់ពេក RM ធ្លាប់ចង់បាត់មុខឲ្យផុតពីផែនដីនេះ

មុនពេលចូលបម្រើទ័ព RM (BTS)​ បាន​ត្រៀមស្នាដៃជាច្រើនទុកជូនអ្នកគាំទ្រ ក្នុងពេល​លោកអវត្តមាន​ដ៏សែនយូរពីគ្រប់គ្នា។ ក្រៅពីបទចម្រៀង ​ក៏មាន​វីដេអូចែករំលែកបទពិសោធន៍ជាច្រើនដែរ ដោយមួយក្នុងចំណោមនោះ គឺនៅពេល​លោកជជែកលេងជាមួយនឹង​ Jimin។ ក្នុងនាមជាមេក្រុម ច្បាស់ណាស់ប្រាកដជា​មាន​ការរំពឹងទុកខ្ពស់ពីមនុស្សជា​ច្រើនមកលើលោក ទាំងសមត្ថភាព និងភាពវៃឆ្លាតផ្សេងៗ ក៏ដូចជាអ្វីដែលលោកនឹងផ្ដល់ឲ្យសមាជិកក្រុម។ RM បាន​លើកឡើងថា នាមជាមេក្រុម លោកគឺជាមនុស្សតែម្នាក់គត់ដែលត្រូវចេញមុខការពារក្រុម និយាយតំណាងក្រុមនៅគ្រប់បទសម្ភាស និងកម្មវិធីផ្សេងៗទៀត មិនថាជាភាសាកូរ៉េ ឬភាសាអង់គ្លេសទេ។

You may have missed