យុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីពីការលើកកម្ពស់សុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា បន្ដធ្វើនៅវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង
(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានសហការជាមួយលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៤ នេះបានបន្តធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីពីការលើក កម្ពស់សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា ដល់សិស្សានុសិស្ស នៃវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានការ ចូលរួមពី លោកគ្រូ...